កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន២៦៥,២០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ អុន ណុន ភេទស្រី អត្តលេខZB1628 បម្រើការងារផ្នែកដេរ មូលហេតុដោយសារស្វាមីរបស់គាត់បានទទួលមរណភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕






 
				 
													 
													 
													