• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជាចេញលិខិតជូនពរ ចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លាគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ

សម្ដេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្ដមនៃខួបចម្រើនជន្មាយុ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងឈានចូលគម្រប់ខួបដែលនឹងមកដល់នៅ ថ្ងៃចន្ទ ១៣រោចខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព..២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា (CYUF)  សូមចូលរួមសម្ដែងនូវ សេចក្តីសោមនស្សក្រៃលែងប្រកប ដោយភាពកក់ក្តៅជូនចំពោះ សម្ដេចមហាបវរធិបតី

ក្នុងឱកាសដ៏វិសេសវិសាបំផុតនេះ ក៏ត្រូវចំថ្ងៃសម្ពោធជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធិផលថ្មី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយបានបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចធិបតី។ សកម្មភាពកន្លងមករបស់ សម្តេចធិបតី គឺជាសក្ខីភាព បញ្ជាក់ពីការលះបង់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយសម្ថភាពបុរេសកម្ម មានការទទួលខុសត្រូវខ្ពស់ និងមនសិការដោយ ទឹកចិត្តបរិសុទ្ធចំពោះជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា និងបានលើកកិត្តិយស ជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាក៏ដោយយើងខ្ញុំទាំងអស់គ្នាមានការជឿជាក់ យ៉ាងមុតមាំបំផុត ចំពោះរាល់សកម្មភាពរបស់ សម្តេចធិបតី ដែលតែងតែគិតគូរពីសុខទុក្ខជាតិ និងប្រជាពលរដ្ឋជាមុន នឹងនាំនូវសុខដុមរមនា និងសន្តិសុខជូនកម្ពុជា។ ជាពិសេស សម្តេចធិបតី ប្រាកដជានឹង ស្វះស្វែងដឹកនាំ   កម្ពុជាបន្តមានសន្តិភាព វឌ្ឍនភាព វិបុលភាព និងឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំ នូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារសូមបានសម្រេចប្រកបដោយពុទ្ធពរ និងពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចមហាបវរធិបតី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីយើងខ្ញុំទាំងអស់គ្នា។