• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ូ សុខឡា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក បាននាំយកថវិកាចំនួន២២២, ៦០០រៀលជូនសមាជិកសហជីពម្នាក់

កណ្ដាល៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អ៊ូ សុខឡា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បាននាំយកថវិកាចំនួន២២២,៦០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ប៉ិច រីម ភេទប្រុស អត្តលេខ៥១៣៤ បម្រើការងារផ្នែកវេចខ្ចប់ មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។​ថវិកាជូនគាត់ក្នុងនោះរួមមាន៖

១.ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.កមាន ទឹកប្រាក់ចំនួន ១៣២,៦០០រៀល។

២.លោក អ៊ូ សុខឡា និងក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ឧបត្ថម្ភទឹកប្រាក់ចំនួន៩០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក អ៊ូ សុខឡា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕