• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត សុភានិង លោក ឌី សំបាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានរៃអង្គាសថវិកាចំនួន១៤៤,៣០០រៀលជូនសមាជិកសហជីពម្នាក់ដែលស្វាមីរបស់គាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភានិង លោក ឌី​ សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន១៤៤,៣០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ឆែម គន្ធា អត្តលេខAJ00909 បម្រើការងារផ្នែកដេរ ក្រុមB3 មូលហេតុដោយសារស្វាមីរបស់គាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។

នាឱកាសនោះ លោក ទិត សុភានិង លោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts