• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត សុភានិង លោក ឌី សំបាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានរៃអង្គាសថវិកាចំនួន១៣១,០០០រៀលជូនសមាជិកសហជីពម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលសម្រាកនៅឯមន្ទីរពេទ្យ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភានិង លោក ឌី​ សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវលេខ១៣០ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន១៣១,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះឆាយ សុខុម អត្ថលេខAJ01167ផ្នែកដេរ ក្រុម A4 ដែលជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។​​​​​​​​​​​​​ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។

នាឱកាសនោះ លោក ទិត សុភានិង លោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts