នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏នឹងរុញផលប្រយោជន៍ដល់កម្មករនិយោជិតដែរ ពិសេសកំណើនសេដ្ឋកិច្ច ឱកាសការងារ កំណើនប្រាក់ចំណូល។
សូមមើលវីដេអូតាមរយៈតំណភ្ជាប់៖ https://fb.watch/ouO-yFdNT8/?mibextid=ZbWKwL