កណ្ដាល៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន រ៉ុងប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល ជំនួសមុខឲ្យ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករកម្មការនីដែលសម្រាលកូនហើយនិង អ្នកមានផ្ទៃពោះ ថវិការទទួលបានក្នុងម្នាក់ ១២០,០០០រៀល។ ក្នុងនោះរួមមាន 1.អ្នកមានផ្ទៃពោះ ១នាក់ ថវិការឧបត្ថម្ភ ១២០,០០០រៀល 2.អ្នកទើបសម្រាលកូនរួច ៣នាក់ ថវិការឧបត្ថម្ភ ៣៦០,០០០រៀល។
សរុបមានចំនួន ៤នាក់ ថវិការឧបត្ថម្ភចំនួន ៤៨០,០០០រៀល៕