កំពង់ស្ពឺ៖ នៅថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា។ នៅថ្ងៃនឹងផងដែល មានបងប្អូនកម្មករចូលជាសមាជិកសហជីពចំនួន ៣០នាក់៕