កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៤០៤,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ក្នុងនោះរួមមាន៖
១. ឈ្មោះ ជា កុសល ភេទប្រុស អត្តលេខZB0041 បម្រើការងារផ្នែកដេរ2 មូលហេតុឪពុករបស់គាត់បានទទួលមរណភាពដែលគាត់ទទួលបានប្រាក់ឧបត្ថម្ភចំនួន២០២,០០០រៀល
២. ឈ្មោះ ប៉ក់ ស្រីណាត់ ភេទស្រី អត្តលេខZB1098 បម្រើការងារផ្នែកដេរ6 មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲបាក់ជើងម្ខាងក្នុងនោះគាត់ទទួលបានប្រាក់ឧបត្ថម្ភចំនួន២០២,០០០រៀក(បញ្ចាក់)ក្មួយស្រីទទួលថវិកាជំនួស។
ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕




