• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិកចំនួន ៥នាក់ប្រចាំខែវិច្ឆិកានេះ ដែលសមាជិកសហជីពទាំងនោះខ្លះទើបសម្រាលកូន ខ្លះទើបរៀបអាពាហ៍ពិពាហ៍ និងខ្លះមានទុក្ខជាទម្ងន់។ សម្រាប់ប្រាក់ឧបត្ថម្ភដែលបានជួយដល់សមាជិកសរុបមានចំនួន ៤៥០,០០០រៀល។ រួមមាន៖

  1. លោកស្រី ពុទ្ធ ចាន់ធី អត្ដលេខ LR3123O ផ្នែករៀបចំ មូលហេតុ៖ សម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
  2. លោកស្រី មឿន ដាលីន អត្ដលេខ 2454 ផ្នែកទឹកហូរ B3 មូលហេតុ៖ រៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
  3. លោកស្រី សុន ម៉ុម អត្ដលេខ LR1291D ផ្នែកប្រធានអូសពុម្ភ មូលហេតុ៖ កាត់សាច់ច្រមុះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
  4. លោកស្រី ឈី ឧស្សាហ៍ អត្ដលេខ LR2455L ផ្នែកទឹកហូC3 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
  5. លោកស្រី កុសល់ លីហ្សា អត្ដលេខ LR2602S ផ្នែកដេរ7 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល៕