• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៊ិន ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៥៤០,០០០រៀលជូនទៅដល់កម្មករចំនួន៦នាក់

កណ្ដាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៊ិន ឯ.ក  ដែលមានអាសយដ្ឋាននៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៥៤០,០០០រៀលជូនជូនទៅដល់កម្មករដែលរៀបអាពាពិហ៍ពិពាហ៍ចំនួន៤នាក់និងកម្មករដែលឈឺចំនួន២នាក់ហើយនៅក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៊ិន ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៊ិន ឯ.ក ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា ៕