• English
  • ភាសាខ្មែរ
  • Chinese

លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ លោកស្រី ប៊ុត សំណាង ប្រធានសហជីពប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជាបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ លោកស្រី ប៊ុត សំណាង ប្រធានសហជីពប្រចាំក្រុមហ៊ុន  ហ្វាស ម៉េកឃីង ឯ.កដែលមានអាសយដ្ឋាននៅភូមិចំបក ឃុំវល្លិ៍ស សង្កាត់សំរោងទង ខេត្ដកំពង់ស្ពឺ។ មូលហេតុម្ដាយរបស់គាត់ឈ្មោះ ជិន នៅ បានទទួលមរណ:ភាព ដោយជំងឺរោគាពាធស្ថិតនៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺហើយថវិកាដែលឯកត្ដមប្រធានចូលរួមរំលែកទុក្ខមានចំនួន៤០០,០០០រៀល

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជាដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមមួយនេះនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts