• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាថរៃអង្គាសទឹកប្រាក់ចំនួន២០៣,៩០០រៀលជូនទៅដល់កម្មារនីម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន២០៣,៩០០រៀលជូនទៅដល់គ្រួសារកម្មការិនីម្នាក់ឈ្មោះ ឆាន់ ពៅ ភេទស្រី អត្តលេខ៦១៧៧ បម្រើការងារផ្នែកតុកាត់E១១មូលហេតុម្ដាយរបស់គាតបានទទួលមរណភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

Related posts