• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៥៤,៣០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ​ឯ.កស្ថិតនៅភូមិភូមិឯកភាព ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ទៀង ចាន់ទ្រា អត្ដលេខ 24232 ផ្នែកដេរ ក្រុម11 ដោយសារជីវភាពមានភាពទីទាល់។

ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៥៤,៣០០រៀល៕

សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

Related posts