ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ផឹង ធាឈីវ តំណាងក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ីនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគថវិកាចំនួន ៣០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។
លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន អ៊ីស្ដក្រោន និងគោរពជូនចំពោះក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕