• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន២៤១,២០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី ខេត្ដកំពង់ស្ពឺ។បានរៃអង្គាសថវិកាចំនួន២៤១,២០០រៀលជូនកម្មការិនីម្នាក់ឈ្មោះឈាន ម៉ាច ភេទស្រី អត្តលេខ២៤១២០០៩ បម្រើការងារផ្នែកប្រធានក្រុមដេរCS៤ ដោយសារមូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុម មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

Related posts