• English
  • ភាសាខ្មែរ
  • Chinese

លោក ភុន ផាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៩៨,២០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក ភុន ផាន និងលោក អាន ភិរុណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ ជឿន ឆិល ភេទប្រុស អត្តលេខ២២៨៤២ ផ្នែកPE(D&E) ដោយសារឪពុកគាត់បានទទួលមរណៈភាព។

 ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប១៩៨,២០០រៀល។

 សូមចូលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារប្អូន ដែលបានបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំប្រុសទៅកាន់សុគតិភព។

ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕