កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានធ្វើការរៃអង្គាសថវិកាបងប្អូនកម្មករ កម្មការិនី ដែលកំពុងបំរើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនកម្មការិនីម្នាក់ឈ្មោះ ដាង ដីម អត្ថលេខ១៦០១៥ ផ្នែកដេរ ក្រុមE12 ដោយសារម្ដាយរបស់គាត់បានទទួលមរណៈភាព។
ថវិកាប្រគល់ជូនកម្មការិនីឈ្មោះ ដាង ដីម មានចំនួនទឹកប្រាក់សរុប ២៦៣,០០០រៀល។
លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារនៃសព និងសូមដួងវិញ្ញាណក្ខ័ន្ធរបស់ម្ដាយកម្មការិនី ដាង ដីម ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា សូមជូនបុណ្យកុសលទាំងនេះ ដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុនវេនធូរ៉ាទាំងអស់ ទទួលបានបុណ្យស្មើៗគ្នា៕