• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកពេលកំពុងមានជម្ងឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហុង ធីហ្សឺ ហ៊្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានធ្វើការប្រគល់ថវិកាឧបត្ថម្ភចំនួន ២៤៣,៤០០រៀល ដើម្បីជួយដល់សមាជិកម្នាក់ឈ្មោះ យ៉ឹម ប៉ឺម អត្ដលេខ FCT-1079 ផ្នែកតុកាត់ ដែលមានជម្ងឺរហូតដល់មានការវះកាត់។

បញ្ជាក់៖ ថវិកាឧបត្ថម្ភនេះបានមកពីការរៃអង្គាសពីសមាជិក និងបងប្អូនកម្មករដែលកំពុងបំរើការក្នុងក្រុមហ៊ុន ហុង ធីហ្សឺ ហ៊្វុង លេឌើរ (ខេមបូឌា) ឯ.ក៕