កណ្តាល៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សូត្រ សុជាតិ មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះទៅសួរសុខទុក្ខថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោងចក្រ ខេនផាក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះ លោក សូត្រ សុជាតិ ក៏បានណែនាំទៅកាន់ថ្នាក់ដឹកនាំសហជីពមូលដ្ឋានអំពីការផ្សព្វផ្សាយគោលការណ៍សហជីពដែលជួយដល់បងប្អូនជាសមាជិក និងបានជម្រុញឱ្យថ្នាក់ដឹកនាំសហជីពជួយធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ថ្មីៗរបស់ ប.ស.ស ដល់សមាជិក ប.ស.ស ក្នុងបន្ទុកដើម្បីកាត់បន្ថយការចំណាយពេលទៅពេទ្យព្យាបាលជម្ងឺម្ដងៗ៕