• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាវ សាវណ្ណ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៦៨២,៤០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលបានដាក់ច្បាប់សម្រាកសម្រាលមាតុភាព, សមាជិកដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមរំលែកទុក្ខសមាជិកដែលមានទុក្ខជាទម្ងន់ដោយបងស្រីទទួលមរណៈភាព ។ ប្រាប់ឧបត្ថម្ភទាំងនោះបានមកពីការរៃអង្គាសពីបងប្អូនជាសមាជិកសហជីព និងថវិការបស់សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា សរុបថវិកាឧបត្ថម្ភមានចំនួនសរុប ៦៨២,៤០០រៀល ដោយក្នុងនោះរួមមាន៖

១ ឈ្មោះ នឿង ណូយ អត្តលេខBW0274 ផ្នែកដេរ ក្រុម5 មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធសហជីពចំនួន ១០០,០០០រៀល

២ ឈ្មោះ សំណាង អត្តលេខBW0324 ផ្នែកដេរ ក្រុម6 មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធសហជីពចំនួន ១០០,០០០រៀល

៣ ឈ្មោះ នុត សុខុម អត្តលេខBW0295 ផ្នែកដេរ ក្រុម2 មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធសហជីពចំនួន ១០០,០០០រៀល

៤ ឈ្មោះ ម៉ុល រ័ត្ន អត្តលេខBW1305 ផ្នែកវេចខ្ចប់ មូលហេតុបងស្រីទទួលមរណៈភាព ទទួលបានប្រាក់ពីការរៃអង្គាសចំនួន ១៦២,៤០០រៀល

៥ ឈ្មោះ រ័ត សុផល អត្ដលេខBW0472 ផ្នែកតុកាត់ និងឈ្មោះ សុខ ពៅ អត្ដលេខBW01778 ក្រុម៣ ផ្នែកដេរ អ្នកទាំងពីរជាប្ដីប្រពន្ធបានជួបគ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ពីការរៃអង្គាសចំនួន ២២០,០០០រៀល

ជាមួយគ្នានោះ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕