• English
  • ភាសាខ្មែរ
  • Chinese

លោក សុខ វណ្ណ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៨៤០,០០០រៀល ជូនសមាជិកសហជីព

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សុខ វណ្ណ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលបានដាក់ច្បាប់សម្រាកសម្រាលមាតុភាព, សមាជិកដែលមានជម្ងឺធ្ងន់ធ្ងរ និងសមាជិកទើបរៀបអាពាហ៍ពិពាហ៍។ ដោយឧបត្ថម្ភទាំងនោះ គឺរៀបចំដោយសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា សម្រាប់ផ្ដល់ជូនសមាជិកសហជីព សរុបថវិកាឧបត្ថម្ភមានចំនួនសរុប ៨៤០,០០០រៀល ដោយក្នុងនោះរួមមាន៖

១ ឈ្មោះ ចន ស្រីនិត អត្តលេខ២១៣៤ ផ្នែកឃ្លាំងបាតស្បែកជើង មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

២ ឈ្មោះ គង់ ចន្ធូ អត្តលេខ១០៤០៧ ផ្នែកដេរ មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

៣ ឈ្មោះ ម៉ូល រ៉ានូ អត្តលេខ៥៦១១ ផ្នែកឃ្លាំងវត្ថុធាតុដើម មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

៤ ឈ្មោះ សាយ ដាវី អត្តលេខ៨៦៧៦ ផ្នែករៀបចំ មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

៥ ឈ្មោះ ទុយ ស្រី អត្តលេខ៤២០៩ ផ្នែកទឹកហូរ មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

៦ ឈ្មោះ ទូច ចន្ធី អត្តលេខ២៧៦៤ ផ្នែកទឹកហូរ មូលហេតុឈឺធ្ងន់ធ្ងរ កូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល

និង៧ ឈ្មោះ សុន រ៉េត អត្តលេខ១០៣១៩ ផ្នែកជាន់កម្ដៅ មូលហេតុរៀបអាពាហ៍ពិពាហ៍ កូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល៕