• English
  • ភាសាខ្មែរ
  • Chinese

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដឹកនាំប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤ ជាមួយមន្រ្ដីសហភាព និងថ្នាក់ដឹកនាំសហព័ន្ធដែលជាសមាជិករបស់សហភាព។

ឯកឧត្ដម លី វិចិត្រ បានសង្កត់ធ្ងន់ក្នុងចុះពង្រឹងតាមសហជីពមូលដ្ឋាន ឱ្យស្វែងយល់បន្ថែមពីបទបញ្ញត្តិថ្មីៗ ជាងនេះទៅទៀតមន្រ្ដីសហព័ន្ធដែលមានសហជីពមូលដ្ឋានទាំងអស់ត្រូវជម្រុញក្នុងការចរចារៀបចំធ្វើភាពជាតំណាងបំផុត និងអនុសញ្ញារួមតាមគោលដៅដែលខ្លួនកំពុងកាន់។ បន្ថែមពីនេះត្រូវធ្វើការផ្សព្វផ្សាយពីគុណប្រយោជន៍ និងស្នារដៃការងារដែលថ្នាក់ដឹកនាំសហជីពមូលដ្ឋានបានធ្វើកន្លងមកដល់បងប្អូនសមាជិកដទៃទៀតឱ្យបានដឹងជាព័ត៌មាន៕