• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ម៉ោង ម៉ានីត និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កណ្ដាល៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ម៉ោង ម៉ានិត និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលទើបនឹងសម្រាលកូនរួច មានចំនួន ៨នាក់ ដោយម្នាក់ៗទទួលលបាន ១០០,០០០រៀល សរុបជាថវិការឧបត្ថម្ភមានចំនួ​ន ៨០០,០០០រៀល។