• English
  • ភាសាខ្មែរ
  • Chinese

លោក វ៉េត វី និងក្រុមការងារ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ចុះជួយលោកយាយម្នាក់ដែលមានជីវភាពទីទាល់ក្រ និងពិការភាព

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ លោក វ៉េត វី និងក្រុមការងារបានចុះសួរសុខទុក្ខលោកយាយ ហួត អៀន រស់នៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលលោកយាយមានជីវភាពខ្វះខាត ពិការភាព គ្មានបងប្អូនទីពឹង រស់នៅជួបការលំបាក។

លោក វ៉េត វី ក៏បានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនដែលបានពីការរៃអង្គាសពីបងប្អូនកម្មករប្រចាំក្រុមហ៊ុន ខាយណេង និងថវិការពីខាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ។

គ្រឿងឧបភោគបរិភោគ និងថវិការដែលបានប្រគល់ជូនលោកយាយ ហួត អៀន មានដូចជា៖

១ អង្ករ ៥០គីឡូក្រាម, ២ ទឹកស៊ីអ៊ីវ ១យួរ, ៣ ទឹកត្រី ១យួរ, ៤ ប៊ីចេង ១គីឡូ, ៥ ស្ករស ១គីឡូ, ៦ មីខ្លាឃ្មុំ ១កេះ, ៧ ថវិការចំនួន ២០០,០០០រៀល និងបានជូនទៅលោកពូមេភូមិចំនួន ២០,០០០រៀល

សរុបជាថវិការមានចំនួន ៤២០,០០០រៀល៕