កណ្ដាល៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អេហ្វអិមអេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលទើបនឹងសម្រាលកូនរួច មានចំនួន ៣នាក់ ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល សរុបជាថវិការឧបត្ថម្ភមានចំនួន ២៤០,០០០រៀល។ ក្នុងរួមមាន៖
១ ឈ្មោះ ខុម សូរិយា អត្តលេខ 05455 ផ្នែក បិតកាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល
២ ឈ្មោះ រស់ លីដា អត្តលេខ 04532 ផ្នែក បិតកាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល
ទី៣ ឈ្មោះ ហួន សៅរី អត្តលេខ 05458 ផ្នែក ដេរA3 ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល
ជាចុងក្រោយ លោក ហ៊ីន ម៉ៃ សូមជូនពរបងប្អូនកម្មករនិយោជិតទាំងអស់សំណាងល្អគ្រប់ៗគ្នា៕