• English
  • ភាសាខ្មែរ
  • Chinese

លិខិតថ្លែងអំណរគុណជូនចំពោះ中文教室全體師生,BOREY ROTHANAK PHNIM PENH 善心人土ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់និងសម្ភារៈមួយចំនួនជួយទៅដល់កងទ័ពជួរមុខនិងជនភៀសសឹក

ដោយមានការអំពាវនាវពីមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC 中文教室全體師生,BOREY ROTHANAK PHNIM PENH 善心人土 ដែលបានចូលរួមឧបត្ថម្ភជាថវិការនិងសម្ភារៈមួយចំនួនដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព ក្នុងនោះរួមមាន​៖

  1. សម្លៀកបំពាក់ចំនួន១៨៦ឈុត
  2. អង្ករចំនួន២០០គីឡូ

យើង​ខ្ញុំជាគណៈគ្រប់គ្រងមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC​ សូមថ្លែងអំណរគុណជូនចំពោះ中文教室全體師生,BOREY ROTHANAK PHNIM PENH 善心人土បានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនសម្រាប់ជួយដល់កងទ័ពខ្មែរជួរមុខនិងជនភៀសសឹកពីសង្គ្រាមឈ្លានពានសៀមមកលើទឹកដីខ្មែរជូនដល់មូលនិធិសប្បុរធម៌ដើម្បីសុភមង្គលកម្មករដើម្បីយើងខ្ញុំយកទៅប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌

យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងគោរពជូនពរចំពោះសប្បុរសជនទាំងអស់ប្រកបកិច្ចការរកស៊ីឳ្យរីកចម្រើននិងជួបប្រទះពុទ្ធពរទាំងបូនប្រការ៖វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related posts