• English
  • ភាសាខ្មែរ
  • Chinese

ក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៀបចំកម្មវិធី The Voice of Ventora ដើម្បីអបអរសាទរពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមជាធិបតីក្នុងការក្រកួតជ្រើសរើសបងប្អូនកម្មករ កម្មការិនី ប្រលងចម្រៀង ក្នុងកម្មវិធី The Voice of Ventora ស្ថិតនៅក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក តាមបណ្ដោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការប្រកួតចម្រៀងនេះ រៀបចំដោយក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដោយមានការផ្សព្វផ្សាយដល់បងប្អូនកម្មករ កម្មការិនីក្នុងក្រុមហ៊ុន វេធូរ៉ា មកចូលរួមប្រលងចម្រៀង ដើម្បីអបអរសាទរពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

បងប្អូនកម្មករ និងកម្មការិនី មានសេចក្ដីរីករាយ និងសប្បាយជាខ្លាំងដែលក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើង ហើយក៏បានស្នើសុំក្រុមហ៊ុនឱ្យធ្វើកម្មវិធីនៅឆ្នាំក្រោយៗទៀតផង៕