កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ប៊ុត សំណាង និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍។ ការផ្ដល់ប្រាក់ឧបត្ថម្ភទាំងនោះរួមមាន៖
១ អ្នកសម្រាលកូនមានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល សរុបប្រាប់ឧបត្ថម្ភមានចំនួន ៣០០,០០០រៀល
២ អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល សរុបប្រាប់ឧបត្ថម្ភមានចំនួន ១៨០,០០០រៀល
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ប៊ុត សំណាង ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែគិតគូសុខទុក្ខដល់ បងប្អូនកម្មករសមាជិកទាំងអស់គ្នា និងសូមជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥នេះ សូមបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ជួបប្រទះតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីសម្រេចដូចបំណងប៉ងប្រាថ្នា៕