• English
  • ភាសាខ្មែរ
  • Chinese

លោក វេត វី និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានរៃអង្គសទឹកប្រាក់ចំនួន៤៥០,០០០រៀលជូនវីរៈកងទ័ពដែលនៅជួរមុខ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បារៃអង្គាសទឹកប្រាក់ចំនួន៤៥០,០០០រៀល ជូនវីរៈកងទ័ពលោក វរសេនីយ៍ត្រី សួនអាន ពលីនៅសមរភូមិតាថាវប្រាសាទ ព្រះវិហារ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ជន្មាយុ 48 ឆ្នាំដែលទីលំនៅបច្ចុប្បន្ននៅ ភូមិទេពរុំឃុំវាពន់ ស្រុកស្ពង ខេត្តកំពង់ស្ពឺ

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏សូមអគុណដល់បងប្អូនកម្មករ​​​​-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួលតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕