• English
  • ភាសាខ្មែរ
  • Chinese

លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៩៦,២០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ១៩៦,២០០រៀល ជូនសមាជិកឈ្មោះ ណុប ឃឿន ភេទស្រី អត្តលេខ៧៩១១ ផ្នែកអនាម័យ ក្រុមB មូលហេតុម្ដាយទទួលមរណៈភាព។ 
លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខ និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលជួយសហការណ៍ជាថវិការផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លាក្នុងការជួយគ្នាទៅវិញទៅមក។ និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករឱ្យបានស្មើៗគ្នា៕