កណ្ដាល៖នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកស្រី ឆាវ ផល្លា ប្រធានសហជីពកម្លាំងចិត្ដយុវជនកម្ពុជា និងក្រុមកាងារ ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជំនួសមុខអោយលោក អ៉ឹម ឌីណា ប្រធានសហពន្ធ័សហជីពកម្លាំងចិត្តយុវជនកម្ពុជា បានប្រគល់ថវិកាជូនកម្មករជាសមាជិកឈ្មោះ កន ស្រីនិច ភេទស្រី អត្តលេខ041 ក្រុម2 មូលហេតុជួយគ្រោះថ្នាក់ចរាចរណ៍។ ថវិកាដែលបានផ្ដល់ជូនមានចំនួន ១២៥,០០០រៀល៕