• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤២២,៦០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ៤២២,៦០០រៀល ជូនសមាជិកចំនួន ២នាក់ រួមមាន៖

១ ឈ្មោះ សួន វិរ: ភេទប្រុស អត្តលេខ២៣៨០៧ ផ្នែកកាវ ក្រុមE៥ មូលហេតុឪពុកបានទទួលមរណៈភាព ថវិការដែលជូនគាត់មានចំនួន ១៨២,១០០រៀល និងទី២ ឈ្មោះ សើ ណារីន អត្តលេខ៧៤៨៤  មូលហេតុម្ដាយទទួលមរណៈភាព ថវិការដែលជូនគាត់មានចំនួន ២៤០,៥០០រៀល។

ក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខ និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលជួយសហការណ៍ជាថវិការផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លាក្នុងការជួយគ្នាទៅវិញទៅមក។ និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករឱ្យបានស្មើៗគ្នា៕

Related posts