កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៃ ផល្លា និងលោក សែម សុខលាងតំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៥៧,០០០រៀល ជូនសមាជិកសហជីពឈ្មោះ ផុន ជាតិតា ភេទស្រី ក្រុមដេរB៣ អត្តលេខ240920 ធ្វើការនៅក្រុមហ៊ុន ហ៊ន់ខូ ខេមបូឌាអ៊ិនដាសស្រ្ទៀល ឯ.ក អាសយដ្ឋានស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរសម្រាកនៅមន្ទីរពេទ្យ៕