
តាកែវ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ១៨៩,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះរឿន និមល អត្តលេខ៧០០៦០ បម្រើការងារផ្នែកQC ប្រអប់ មូលេហតុដោយសារប្អូនគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។
ឆ្លៀតឱកាសនោះ លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕



