កំពង់ឆ្នាំង៖ ថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៤ លោក អ៉ឺម ស៊ីថាត អគ្គលេខាធិការសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីប្រចាំរោងចក្រ ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។
ឆ្លៀតក្នុងឱកាសនោះ លោក អ៉ឹម ស៊ីថាត ក៏បានផ្សព្វផ្សាយពីអត្ថប្រយោជន៍ថ្មីៗពី បសស និងការបណ្ដុះបណ្ដាលជំនាញជាច្រើនដែលក្រសួងការងារ និងបណ្ដុះបណ្ដាល បានរៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងស្វែងរកជំនាញដាក់ក្នុងខ្លួនដើម្បីប្រកបមុខរបរប្រចាំជីវិត។
ជាងនេះទៅទៀត លោក អ៉ឹម ស៊ីថាត ក៏បានពន្យល់ពីការដោះស្រាយវិវាទនៅកន្លែងការងារជូនបងប្អូនកម្មករជាប្រធាន តំណាងកម្មករ តំណាងសហជីពឱ្យបានយល់ដឹងបន្ថែមទៀតផង។