កណ្ដាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភ ចំនួន ៦០០,០០០រៀលជូនសមាជីកសហជីពដែលសម្រាលកូនចំនួន៣នាក់និងអ្នករៀបអាពាហ៍ពិពាហ៍ចំនួន២នាក់ហើយក្នុងមួយនាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀល។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឺកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីទាំងអស់ដែរជាសមាជិកនិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕



