ភ្នំពេញ÷ នៅរសៀលថ្ងៃសៅរ៍ទី ២៣ ខែមីនា ឆ្នាំ២០២៤ លោក ឡាយ សំអូន ជាអនុសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករកម្មការិនីចំនួន ០៨នាក់ ដែលម្នាក់ៗទទួលបាន ១២០,០០រៀល រួមមាន÷
១, អ្នកមានផ្ទៃពោះ ចំនួន ៥នាក់
២,អ្នករៀបការ ចំនួន ៣នាក់
សរុបថវិកាមានចំនួន៩៦០,០០០រៀល៕