• English
  • ភាសាខ្មែរ
  • Chinese

លោក គង់ សំអឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក បានធ្វើការរៃអង្គាសថវិការជូនសមាជិកម្នាក់ដែលបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក គង់ សំអឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០២,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ចោម ហៀ  បម្រើការងារផ្នែក CP802 តុកាត់ ដែលបានជួបប្រទះនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក

ឆ្លៀតឱកាសនោះ លោក គង់ សំអឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕