កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានចូលរួមរំលែកទុក្ខបុណ្យសព កម្មការិនីម្នាក់ឈ្មោះ អៀន សុភភ័ណ ភេទស្រី អត្តលេខ៣១៦៩៨ ផ្នែកដេរC១០ គាត់បានទទួលមរណភាព កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ និងបាននាំយកបច្ច័យសរុបចំនួន១,៨៣១,២០០រៀលមកជូនដល់គ្រួសារសពក្នុងនោះមាន៖
១.ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួនទឹកប្រាក់៥០៩,៦០០រៀល។
២.លោកនាយកក្រុមហ៊ុនចូលបុណ្យចំនួន៤០០,០០០រៀល។
៣.ឯក ឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលបុណ្យចំនួន៤០០,០០០រៀល។
៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ១០០ដុល្លា លុយខ្មែរ១២១,២០០រៀល។
ឆ្លៀតឱកាសនោះ លោក សែចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕