កំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកអគ្គនាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) និងក្រុមគ្រួសារ រួមនឹង សហការី បានចុះទៅសួរសុខទុក្ខ ដល់បងប្អូនកម្មករវេនធូរ៉ា ដែលមានជីវភាពខ្វះខ្វាត ស្នាក់នៅក្នុងភូមិព្រៃរងៀង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបាននាំយកនូវអំណោយមួយចំនួនដើម្បីចូលរួមចំណែក រំលែកការលំបាក របស់បងប្អូនដែរកំពុងជួបការខ្វះខាតផងដែរ។