កណ្ដាល៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បានរៃអង្គាសថវិការបងប្អូនកម្មករនិយោជិកចូលបច្ច័យបុណ្យសព្វវីរកងទ័ពការពារព្រំដែន ឈ្មោះ ហេង កំសាន្ត ដែលមានទឹកប្រាក់ចំនួន៥៨៣,០០០រៀល
ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តបងប្អូនកម្មករនិយោជិកទាំងអស់ដែលបានចូលបច្ច័យបុណ្យតិចក្តីច្រើនក្តីតាមសទ្ធាជ្រះថ្លារៀងៗខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕





