កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ២៣៨,៤០០ ជូនសមាជិកសហជីពឈ្មោះ ឡៅ សីហា អត្ដលេខ B1.1054 មូលហេតុដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិកាឧបត្ថម្ភនេះបានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីដែលជាសមាជិកសមាជិកានៃមហាគ្រួសាសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ៕