• English
  • ភាសាខ្មែរ
  • Chinese

លោក ភួន ណាវីន និងក្រុមការងារ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.កបានរៃអង្គាសទឹកប្រាក់ចំនួន៣៥២,០០០រៀលជូនដល់កម្មករម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោក ភួន ណាវី និងក្រុមការងារប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានរៃអង្គាសទឹកប្រាក់ពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីព ជូនដល់កម្មករម្នាក់ឈ្មោះ ស៊ឹម ឌីណាលី  ភេទស្រី អត្តលេខ១០៧២១ បម្រើការងារផ្នែកដេរ មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ទឹកប្រាក់រៃអង្គាសសរុបមានចំនួន​៣៥២,០០០រៀល។
យើងខ្ញុំសហជីពជំនួសមុខឲ្យបងប្រុសសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនី ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕