• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភចែកជូនសមាជិកចំនួន ១២នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានចុះជួបសំណេះសំណាល និងនាំយកប្រាក់ឧបត្ថម្ភទៅផ្តល់ជូនដល់បងប្អូនកម្មករ កម្មការិនី ចំនួន ១២នាក់។
ពិធីប្រគល់នេះបានប្រព្រឹត្តទៅនៅទីតាំងក្រុមហ៊ុន ដែលស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទឹកប្រាក់ឧបត្ថម្ភសរុបចំនួន ៧២០,០០០ រៀល ត្រូវបានបែងចែកជូនបងប្អូនកម្មករនិយោជិតដែលមានធុរៈ ក្នុងនោះរួមមាន៖ បងប្អូនដែលរៀបអាពាហ៍ពិពាហ៍, បងប្អូនស្រីសម្រាលបុត្រ (លំហែមាតុភាព) និងបងប្អូនដែលជួបប្រទះគ្រោះថ្នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៦០,០០០ រៀល។ សកម្មភាពមនុស្សធម៌នេះ គឺដើម្បីចូលរួមចំណែកសម្រាលបន្ទុកជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិកសហជីពគ្រប់រូប។
ជាទីបញ្ចប់ លោកស្រីប្រធាន និងក្រុមការងារ ក៏បានប្រសិទ្ធពរជ័យជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមជួបតែសេចក្តីសុខ សំណាងល្អ និងជោគជ័យក្នុងគ្រប់ភារកិច្ចការងារ។

Related posts