កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អាន ភីរុណ និង លោក ក្រាញ់ ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ១៥១,២០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ជួង ផល្លា ភេទស្រី អត្តលេខ ១២២៣៨ បម្រើការងារផ្នែកQC(E) ដោយមូលហេតុឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។
ឆ្លៀតឱកាសនោះ លោក អាន ភីរុណ និង លោក ក្រាញ់ ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕