(ប្រទេសចិន) នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ គណៈប្រតិភូ NACC ដឹកនាដោយ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស NACC បានបន្ដទៅទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅមជ្ឈមណ្ឌលវាយនភណ្ឌចិននៅសង្កាត់ខឺឆែវ(Keqiao) ក្រុងសាវស៊ីង(Shaoxing) ខេត្តជឺជំាង (Zhejiang)។
ក្នុងទស្សនកិច្ចនេះដែរ ក៏មានកិច្ចប្រជុំ និង ការធ្វើបទបង្ហាញដោយសហជីពមូលដ្ខាន និង តំណាងក្រុមហ៊ុន អំពីនវានុវត្តជាន់ខ្ពស់លើវិស័យវាយនភណ្ឌ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីកែប្រែផ្លាស្ទិក និងសរសៃដើមឈូកធ្វើជាក្រណាត់ និង ការត្បាញសរសៃកាបូន ដែលមានទម្ងន់ស្រាលខ្លាំងនិងមានភាពរឹងមាំជាងដែកថែបដប់ដង... ៕