កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា នឹងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២២៦,០០០រៀល ជូនសមាជិកសហជីពដែលជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍និងមានជំងឺចំនួន២នាក់ ក្នុងនោះរួមមាន៖
១.ឈ្មោះ សុង សុទ្ធី ផ្នែក ដេរ ក្រុម،A 2 ដោយសារវះកាត់ប្រដាប់ភេទ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទឹកប្រាក់ប្រគល់ជូនគាត់មាន ១១២,០០០0រៀល។
២.ឈ្មោះ អ៊ុក ពិចិត្ត ផ្នែកដេរក្រុមC,2 ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទឹកប្រាក់ប្រគល់ជូនគាត់មានចំនួន១១៤,០០០រៀល។
នាឱកាសនោះ លោក ទិត សុភា នឹងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕