• English
  • ភាសាខ្មែរ
  • Chinese

លោក ភុន ផាន និង លោក អាន ភីរុណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានធ្វើការរៃអង្គាសប្រាក់ចំនួន២០១,៧០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ភុន ផាន និង លោក អាន ភីរុណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ២០១,៧០០រៀល ជូនកម្មករម្នាក់ឈ្មោះ អ៊ី ចាន់តារ៉ា ភេទប្រុស អត្តលេខ ២២៥៩២  ផ្នែកទឹកថ្នាំC4  មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាឧបត្ថម្ភទាំងអស់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។

ឆ្លៀតឱកាសនោះ លោក ភុន ផាន និង លោក អាន ភីរុណ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារបងប្រុសនិងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts