កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក ខូវ ប្រុសទូច តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប៉ារ៉ា ហ្វ៊ូវ៉ា ស្ព័តស៍វែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧២០,០០០រៀល ជូនសមាជិកសហជីពចំនួន៨នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ចន ទេវិន ភេទស្រី អត្តលេខ ០២៦៣ មុខងារដេរ មូលហេតុគាត់ទើបនឹងសម្រាលកូន។
២.ឈ្មោះ ភន ស្រីឡូត ភេទស្រី អត្តលេខ០៣៨៣ មុខងាQC មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៣.ឈ្មោះ ទឹម បូរឹន អត្តលេខ០៣៩៥ មុខងារផ្នែកវេចខ្ចប់ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៤.ឈ្មោះ សៀង រ៉ាម៉ន ភេទប្រុស អត្តលេខ០០០៤ មុខងារផ្នែកវេចខ្ចប់ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៥.ឈ្មោះ ឈួន វាសនា ភេទ ស្រី អត្តលេខ០២៨៩ មុខងាដេរ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៦.ឈ្មោះ ថាន់ រតនា ភេទស្រី មុខងាដេរ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៧.ឈ្មោះ ឆន ឆេង ភេទប្រុស អត្តលេខ០៤២១ មុខងារឃ្លាំង មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
៨.ឈ្មោះ ភួង សៅណុច ភេទប្រុស អត្តលេខ០១៧១ មុខងារតុកាត់ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។
ឆ្លៀតឱកាសនោះ ខូវ ប្រុសទូច តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប៉ារ៉ា ហ្វ៊ូវ៉ា ស្ព័តស៍វែរ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕